Header Ads

ជោគជ័យ​ធំ​ធេង​ក្រោម​ការ​ដឹក​នាំ​លើក​ទី១ របស់ Ryan Giggs (មាន Video)

ការ​ប្រ​កួត​យប់​មិញ​រវាង Manchester United និង Norwich City ​ដែល​ជា​ការ​ប្រ​កួត​លើក​ទី​១ របស់​ក្រុម​ Man Utd ក្រោម​ការ​ដឹក​នាំ​របស់​កីឡាករ​ Ryan Giggs ដោយ​មាន​ជំ​នួយ​ពី​អតីសមា​ជិក Class of 1992 ដូច​ជា​ Paul Scholes, Nicky Butt និង Phil Neville បន្ទាប់​ពី​លោក​​ David Moyes ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំ​ណែង​កាល​ពី​ដើ​ម​សប្ដាហ៍​នេះ។
Sir Ryan Giggs
ការ​ប្រ​កួត​ដ៏​ជក់​ចិត្ត​មួយ​នេះ បាន​បញ្ជប់​ទៅ​ដោយ​លទ្ធ​ផល ម្ចាស់​ផ្ទះ Manchester United យក​ឈ្នះ​លើ Norwich City ៤ ទល់​នឹង ០ នេះ​ជា​សញ្ញា​វិជ្ជ​មាន​មួយ​សម្រាប់​ការ​ដឹក​នាំ​របស់​ Ryan Giggs។
ក្រោម​ការ​ដឹក​នាំ​រាបស់ Giggs កាល​បី​យប់​មិញម្ចាស់​ផ្ទះ​មាន​សាច់​បាល់​គ្រប់​លើ​ក្រុម​ភ្ញៀវ​យ៉ាង​ខ្លាំង ពោល​គឺ ៦១% ទល់​នឹង ៣៩% ហើយ​ម្ចាស់​ផ្ទះមាន​ឱ​កាស​ស៊ុត​បាល់​រហូត​ដល់ ២៥ លើក ក្នុង​នោះ ១១ លើក​ចំ​គោល​ដៃ ៨ លើក​ខុស​គោល​ដៃ និង ៦ លើក​ផ្សេង​ទៀត​ត្រូវ​បាន​រារាំង​ដោយ​ខ្សែ ការ​ពារ។ ចំណែក​ឯ​ខាង Norwich វិញ​ក៏​មាន​ឱ​កាស​ស៊ុត​សំដៅ​ទី Man Utd  ៩ លើក​ផង​ដែរ ដែល​ក្នុង​នោះមាន​តែ ២ លើក​ប៉ុណ្ណោះ​ដែល​ចំគោល​ដៃ ខណៈ​ដែល ៣ លើក​ផ្សេង​ទៀត​ត្រូវ​បាន​រារាំង​ដោយ​ខ្សែការ​ពារ និង ៤ លើក​ផ្សេង​ទៀរ​ស៊ុត​មិន​ចំ​គោល​ដៅ។
FBL-ENG-PR-MAN UTD-NORWICH
​គ្រាប់​បាល់ ៤ គ្រាប់​របស់ Manchester United ​រក​បាន​ដោយ​កីឡាករ​ Wanney Rooney  ២ តែ​ម្នាក់​ឯង គ្រាប់​នៅ​នាទី ៤១ ដោយ​បាល់​ពិ​ន័យ ១១ ម៉ែត្រ និង នៅ​នាទី ៤៨ មួួយ​គ្រាប់​ទៀត ដោយ​បាន​ទាត់​ផុត​ដៃ​អ្នក​ចាំ​ទី Ruddy របស់ Norwuch City បាន​យ៉ាង​ល្អ។ ចំណែក​គ្រាប់​បាល់​ពីរ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ Jaun Mata ដែល​ទើប​នឹង​ដូរ​ចូល​ជំ​នួស​កីឡាករ Danny Welback នៅ​នាទី ៦៣ និង​ នៅ​នាទី ៧៣។
Juan-Mata-Man-United
យោង​តាម​សេច​ក្ដី​រាយ​ការណ៍​របស់ Goal.com កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា​​ក្លឹប​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​ មួយ​លោក Louis van Gaal ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ និង​ជា​អតី​ត​គ្រូ​បង្វឹក​ក្រុម Ajax, Real Madrid និងBayern Munich  ជា​ដើម ប៉ុន្ដែ​នៅ​មិន​ទាន់​ឈាន​ដល់​ការ​ចុះ​កិច្ច​សន្យា​ជា​ផ្លូវ​ការ​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Ryan Giggs និង​អតី​ត​សមា​ជិក Class of 1992 នឹង​បន្ដ​ដឹក​នាំ​ក្លឹប​មួយ​នេះ​ត្រឹម​ចប់​រដូវ​កាល​នេះ​ប៉ុណ្ណោះ ហើយ​ពេល​នេះ​ក្លឹប​កំ​ពុង​តែ​សម្លឹង​មើល​គ្រូ​បង្វឹក​ថ្មី​ ដែលនឹង​ត្រូវ​តែង​តាំង​ជា​ផ្លូវ​កាល​នៅ​ពេល​ខាង​មុខ​នេះ។