Header Ads

Paul Scholes វិល​ត្រលប់​មក​ជួយ Ryan Giggs ដើ​ម្បី​ដឹក​នាំ​ក្លឹប Manchester United

Paul Scholes  អតី​តកីឡាករ​ខ្សែ​បម្រើ​ឆ្នើម​ របស់​ក្លឹប Manchester United បន្ទាប់​ពីធ្លាប់​បាន​បដិ​សេធមិន​ព្រម​ចូល​រួម​ធ្វើ​ជា​សមាជិក​គ្រូ​បង្វឹក​ តាម​សំ​ណើ​របស់​ក្លឹប​នា​ពេល​កន្លង​មក ពេល​នេះ​បាន​សម្រេច​ចិត្ត​យល់​ព្រម​វិល​មក​កាន់​ទឹក​ដី Old Trafford ជា​ថ្មី ដើម្បី​ជួយ​អតី​ត​សមាជិក Class of 1992 ក្នុង​ការ​ដឹក​នាំ​ក្លឹប​បិសាច​ក្រហម​ ក្រោយ​ពេល​លោក David Moyes ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តួ​នាទី​កាល​ពី​ថ្ងៃ​អង្គារ៍កន្លង​ទៅ​នេះ។

The-Class-of-1992
អតីត​សមាជិក Class of 1992 ដែល​ក្នុង​នោះ​រួម​មាន Ryan Giggs, Nicky Butt, David Beckham, Paul Scholes, Gary Neville និង Phil Neville ដែល​បាន​ប្រ​កាស​ចូល​និ​វត្ត​ន៍​ជា​បន្ដ​បន្ទាប់នោះ គឺ​មាន​តែ Ryan Giggs ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ជា​តារា​រះ​មិន​ចេះ​លិច​របស់ Manchester United ហើយ ​នៅ​តែ​បន្ដ​លេង​ជា​កីឡាករ​ផង និង​ធ្វើ​ជា​គ្រូ​បង្វឹក​ផង​នៅ​ក្នុង​ក្លឹប កាល​ពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់​ការ​ទូ​ទៅ​របស់​ ក្លឹប​ជា​បណ្ដោះ​អាសន្ន​ក្រោយ​ពេល​លោក David Moyes ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តួ​នាទី។
Sir Ryan Giggs
ក្រោម​ការ​ដឹក​នាំ​របស់​លោក David Moyes អតី​ត​កីឡាករ Phil Neville ត្រូវ​បាន​តែង​តាំង​គ្រូ​បង្វឹក​ឈុត​ធំ​របស់ Manchester United ខណៈ​ដែល​អតីតកីឡាករ  Nicky Butt ត្រូវ​បាន​តែង​តាំង​ជា គ្រូ​បង្វឹកផ្នែក​ខាង​បច្ចេក​ទេស​ ដល់​​ឈុត U-19 និង U-21 របស់​ក្លឹបផង​ដែរ។ ចំណែក​ឯ​អតី​ត​កីឡាករ Paul Scholes ធ្លាប់​បាន​ជួយ​ជា​ជំ​នួយ​ដល់ Nicky Butt ក្នុង​ការ​បង្វឹក​​ក្រុម​យុវជន​របស់​ក្លឹប Manchester United ក្នុង​យុទ្ធ​នាការ UEFA Youth League កាល​ពី​ដើម​រដូវ​កាល​នេះ​ផង​ដែរ។
paul-scholes-nicky-butt-manchester-united_3108914
Nicky Butt និង Paul Scholes
អតី​ត​កីឡាករ​ខ្សែ​បម្រើ​ឆ្នើម Paul Scholes ពេល​នេះ​បាន​សម្រេច​ចិត្ត​វិល​មក​ក្លឹប​ជា​ថ្មី​ ក្នុងនាម​ជា​ជំ​នួយ​ការ​របស់​អ្នក​ចាត់​ការ​ទូ​ទៅ​ថ្មី Ryan Giggs ព្រម​ជា​មួយ​គ្នា​នឹង Nicky Butt ជំ​នួស​ឲ្យ​លោក Steve Round និង​លោក Jimmy Lumsden ដែល​បាន​ចាក​ចេញ​ពី​ក្លឹប​ជា​មួយ​នឹង​លោក David Moyes ខណៈ​ពេល​ដែល​ Phil Neville នៅ​តែ​បន្ដ​កិច្ច​ការ​របស់​ខ្លួន​ដដែល​រហូត​ដល់​ចប់​រដូវ​កាល​ជា​មួយ​ នឹងសមាជិក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ក្លឹប។
កាល​ពី​ពេល​ថ្មីៗ​នេះ Ryan Giggs និង​មិត្ត​រួម​ជំនាន់ (សមាជិក Class of 92)  បាន​រួម​គ្នា​ទិញ​ក្លឹប​មួយ​ឈ្មោះ Salford City ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទី​ក្រុង Manchester United ផង​ដែរ​ ​ប៉ុន្ដែ​ក្លឹប​មួយ​នេះ​មិន​មែន​ជា​ក្លឹប​ដែល​លេង​នៅ​លំ​ដាប់​កំ​ពូល​ទេ គឺ​លេង​​នៅ​ក្នុង​ក្រប​ខណ្ឌ Evo-Stik League Division One North ហើយ​គ្រាន់​តែ​អាច​លេង​ក្នង​ក្រប​ខណ្ឌ FA Cup និង Capital One Cup តែ​ប៉ុណ្ណោះ។
Scholes and Giggs 2
Ryan Giggs និង Paul Scholes
អតី​ត​សមាជិក ​Class of 1992 ទាំង​បួន​រូប​ខាង​លើ​រួម​មាន Ryan Giggs, Nicky Butt, Paul Scholes និង Phil Neville ដែល​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ប្រមាណ 2,453 ប្រ​កួត​ឲ្យ​ក្លឹប Manchester United ចាប់​ទាំង​ពី​ឆ្នាំ ១៩៩២ មក កាល​ពី​ព្រឹក​ម្សិល​មិញ​មិញ​នេះ​បាន​បង្ហាញ​ខ្លួន​ព្រម​គ្នា​ជា​លើក​ដំ​បូង​ នៅ​ឯមណ្ឌល​​ហ្វឹក​ហាត់ Aon Training Complex របស់​ក្លឹប Manchester United។ ពួក​គេ​នឹង​ត្រូវ​ដឹក​នាំ​ក្លឹប Machester United សម្រាប់​ការ​ប្រ​កួត​ ៤ ប្រ​កួត​ចុង​ក្រោយ​របស់​ក្លឹប​នា​រដូវ​កាល​នេះ​ ដែល​គ្រោង​នឹង​ជួបជា​មួយ Norwich, Sunderland, Hull និង Southampton៕ DC
CLASSOF92-6270455

អតីត​សមាជិក Class of 1992 របស់​ក្លឹប Manchester United