ដើម្បីភាពគាំទ្រតារាម៉ូដែលរបស់វៀតណាម នាង Minh Tu សុខចិត្តស្រាតថត ចែកចាយអ្នកគាំទ្រទស្សនាកម្សាន្ត
ប្រទេសវៀតណាម ៖ ប្រភពព័ត៌មានពីគេហទំព័រកម្សាន្តប្រម៉ាញរឿងអាស្រូវរបស់តារា ប្រចាំប្រទេសវៀតណាមបានចុះផ្សាយកាលពីពេលថ្មីនេះថា តារាម៉ូដែលរបស់វៀតណាម នាង Minh Tuបានបង្ហោះរូបអាក្រាតលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយរូបភាពទាំងនោះសូម្បីតែក្រណាត់មួយម្រាមដៃក៏គ្មានដែរ ។រូបភាពនេះបានធ្វើឲ្យប្រិយមិត្តរបស់ខ្លួនភ្ញាក់ផ្អើល ខណៈដែលនាងបង្ហោះរូបអត់ស្លៀកខោអាវ នៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ ។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកស្រីស្រស់រូបនេះ សរសេរថា “ខ្ញុំជូនពរឲ្យគ្រួសារ សប្បាយរីករាយ…”។ ជាមួយនឹងរូបភាពទាំងនោះ បានធ្វើឲ្យ អ្នកលេងអនឡាញ ជាពិសេសបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ មានអ្នកខ្លះសួរថា ហេតុអ្វីបានជា បង្ហោះរូបអាក្រាត ? នាង Minh Tu បានតបវិញថា “សិល្បៈវាតែងតែមានចំណុចវិជ្ជមាន និងអវិជ្ជមាន បើសិនជាអ្នកគិតថាមិនល្អវាជាផ្លូវមិនល្អ តែបើសិនជាអ្នគីតថាល្អ វាជាផ្លូវល្អ”៕


Post a Comment