Header Ads

Man City ទទួលបាន ៣ពិន្ទុ​ដោយ​ស្រួល​ក្នុង​ទឹកដី ពេលជួប​ក្រុម West Brom (Video Inside)

ក្រុងមែនឆេស្ទើៈ ក្រុមមេឃខៀវ Manchester City ទទួលបាន ៣ពិន្ទុក្នុងកីឡដ្ឋាន របស់ខ្លួន Etihad ពីការបំបាក់ ក្រុម ភ្ញៀវ West Bromwich Albion ៣-១ នៃជើងទី២ក្នុង Premier League ប្រចាំសប្តាហ៍ទី
៣៥ ដើម្បីកាត់បន្ថយ គំលាតដាច់ឆ្ងាយពី ក្រុមកំពូលតារាង ហង្សក្រហម Liverpool និងតោខៀវ Chelsea ។ប្រភពព័ត៌មានពី គេហទំព័រ BBC បានឲ្យដឹងថា ការចាប់ផ្តើមការប្រកួត បាន៣នាទីដំបូង កីឡាករខ្សែការពារ Pablo Zabaleta បានតែតគ្រាប់នាំមុខឲ្យ Man City ១គ្រាប់នៅមុនពេល ខ្សែប្រយុទ្ធ
ជើងខ្លាំង Sergio Aguero ស៊ុតបន្ថែម គ្រាប់ទី២ទៀត នៅនាទីទី១០ ដែលធ្វើឲ្យអ្នកគាំទ្រ រាប់ម៉ឺននាក់
អង្គុយ មិនជាប់នឹងកៅអី ស្រែកហ៊ោរកញ្ជៀវ ឡើងក្នុងខណៈ ដែលការប្រកួត រឹតតែស្វិតស្វាញខ្លាំង
ឡើង ជាមួយនឹងកីឡាករ ខ្សែបម្រើ Graham Dorrans បានស៊ុតទម្លុះ សំណាញ់ទី Joe Hartបាន១គ្រាប់
វិញផងដែរ នៅ៦នាទីបន្ទាប់ ។លទ្ធផលបណ្តោះអាសន្ន ២-១ នៅមិនទាន់ត្រូវបានបញ្ចប់ នៅឡើយ
នោះទេ ដោយកីឡាករ ខ្សែការពារ Martin Demichelis បានបន្ថែមគ្រាប់ទី៣ឲ្យ Man City ទៀតត្រឹម
នាទី៣៦ នៅមុនពេលការចាប់ផ្តើម លេងនៅវគ្គទី២មិនមានការស៊ុតបញ្ចូលទីគ្នាទៀតទេដោយរក្សា
លទ្ធផលជាផ្លូវការ Man City ៣ និង West Bromwich Albion ១ ជាមួយនឹង ការបរាជ័យទាំងពីរ ជើងទាំងទៅទាំងមក នៅពេលដែលជើងទី១ Man City បានយកឈ្នះ ៣-២ ដែរនោះ ។
ការទទួលបាន ៣ពិន្ទុទៀតនេះ បានធ្វើឲ្យក្រុមរបស់ លោក Manuel Pellegrini បន្តឈរនៅលេខរៀងទី៣ ក្នុងតារាង Premier League ដែលមាន ៧៤ពិន្ទុ តាមពីក្រោយ Chelsea ១ពិន្ទុ និងក្រុមកំពូល តារាង Liverpool ៦ពិន្ទុឯណោះ បើទោះបីជា នៅសល់៤ប្រកួត ក្នុងដៃច្រើនជាងគេ ក៏ដោយ តែអាចសង្ឃឹម ក្នុងការកក់កៅអីមួយ ក្នុង Champions League សម្រាប់រដូវកាលក្រោយ ដោយរដូវកាលនេះ ទើបតែបានធ្លាក់ចេញពី វគ្គ១៦ក្រុម ចុងក្រោយ ក្រោមថ្វីជើងក្រុម ខ្លាំងមកពី អេស្ប៉ាញ FC Barcelona នោះ ៕
 

No comments