Chelsea ទៅរួចទេពេលជួប At.Madrid នារាត្រីនេះ? (Video Inside)
ក្រុងម៉ាឌ្រីដៈ ក្រុមតោខៀវ
Chelsea ធ្លាប់បាន Atletico Madrid លត់ ៤-១ ម្តងមកហើយ កាលពីឆ្នាំ២០១២ក្នុង
ព្រឹត្តិការណ៍ពានរង្វាន់ UEFA Super Cup ដោយត្រូវជួបគ្នាម្តងទៀត
នារាត្រីថ្ងៃស្អែកនា ម៉ោង ០១ និង ៤៥នាទីរំលង អាធ្រាត្រ(ម៉ោងនៅកម្ពុជា)
ក្នុងជើងទី១នៃវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ Champions League
នៅក្នុងទឹកដីរបស់ក្រុម At.Madrid ។ តើ Chelsea អាចសងសឹកបានវិញទេ ឬក៏យ៉ាងណា?
យ៉ាងណាមិញការជួបគ្នា២ប្រកួតផ្សេងទៀត ក្រុមម្ចាស់ផ្ទះ At.Madrid
បានយកត្រឹមស្មើ ២-២ នៅក្រោយពេលដែល Chelsea បានលត់ក្នុងទឹកដីវិញ រហូតដល់ទៅ
៤-០ ឆ្នាំ២០០៩ដូចគ្នា ។ ការលេងក្នុង Premier League ក្រុមតោខៀវ Chelsea
របស់លោក Jose Mourinho ទើបតែបានបាត់បង់៣ពិន្ទុនៅ Stamford Bridge
ក្រោមថ្វីជើងរបស់ក្រុមបាត តារាងឆ្មាខ្មៅ Sunderland ដោយលទ្ធផល ១-២
កាលពីរាត្រីថ្ងៃសៅរ៍ ទី១៩ ខែមេសាសប្តាហ៍មុន ដោយអាចនិយាយ បានថា Chelsea
ទំនងជាទុកជើងលេងក្នុង Champions ចៀសវាងកីឡាករសំខាន់របួសក៏ថាបាន ។
មួយវិញទៀតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះតោខៀវឡើងជើងខ្លាំងណាស់ដោយបានឈ្នះពាន Champions League ជាលើកទី១ របស់ក្លឹប នៅទឹកដីប្រទេសអាល្លឺម៉ង់ ក្រោយពីបានយកឈ្នះ Bayern Munich ៤-៣ ដោយបាល់ ប៉េណាល់ទីកាត់សេចក្តីនាឆ្នាំ២០១២ និងបន្តឈ្នះ ពានលំដាប់ទី២ប្រចាំទ្វីបអឺរ៉ុប UEFA Cup ទៀតឆ្នាំ២០១៣ បន្ទាប់ពី បានឈ្នះក្រុម Benfica របស់ព័រទុយហ្គាល់ ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងទឹកដីប្រទេសហូឡង់ ហើយកំពុងតែប្រជែង យកពាន Premier League យ៉ាងក្តៅគគុកផងដែរទល់នឹងក្រុមហង្សក្រហម Liverpool ។
តែបើយើងងាក មកមើលក្រុមកំពុងតែ ឡើងជើងខ្លាំង Atletico Madrid របស់អេស្ប៉ាញវិញ ក៏មិនធម្មតាដែរដោយមាន កីឡាករឆ្នើមប្រចាំក្លឹប David Villa និង Diego Costa ជាដើមបានទម្លាក់ ក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងវគ្គ៨ ក្រុមចុងក្រោយគួរឲ្យភ្ញាក់ផ្អើល និងបានកំពុងតែឈរ នៅកំពូលតារាង ក្នុង La Liga BBVA ទៀតផងបណ្តោះអាសន្ន ស្របពេលដែល នៅសល់៤ប្រកួតទៀត នឹងបញ្ចប់ហើយ ជាមួយនឹងក្រុមការពារ តំណែងជើងឯក Barca តាមពីក្រោយ៤ ពិន្ទុមានពិន្ទុសរុប ៨១នៅឡើយ ខណៈដែល Real Madrid ឈរនៅលេខ៣ មាន៧៩ពិន្ទុ ។
តែយ៉ាងណាក៏ដោយ ក្រុមរបស់លោក Diego Simeone នឹងទប់មិនឲ្យរបូតទេ ក្នុងទឹកដី ព្រោះថាការទប់ មិនឲ្យរបូតក្នុង ទឹកដីវាសំខាន់ណាស់ ដែលយើងអាចនិយាយ បានថា ជាគ្រាប់បាល់មាស ក្នុងការឈ្នះកៅអី ទៅវគ្គផ្សេងៗបានក្នុង Champions League ដោយ PSG របស់បារាំង ទើបតែបានចុកឈាម ដោយសារ Chelsea ក្នុងវគ្គ៨ក្រុមពី ការរបូតក្នុង ផ្ទះ១គ្រាប់នោះ ៕ ចង់ភ្នាល់គូរនេះ ចុចត្រង់នេះ

Post a Comment