តារាស្រីម៉ូឌែល ម៉ូ លូលូ បំបៅដោះឲ្យបុរសអ្នកមាន កំពុងទទួលភាពល្បីល្បាញ និងរិះគន់ស្មើគ្នា
ប្រទេសចិន ៖ ស្ថានីយ៍វិទ្យុជាតិចិន កាលពីពេលថ្មីៗនេះបានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថា នៅឯកន្លែងអាហារពេលយប់ឯកជន១ បន្ទាប់ពីកម្មវិធីពិព័រណ៍រថយន្ត តារាស្រីម៉ូឌែលម្នាក់ឈ្មោះ ម៉ូ លូលូ (Mo Lu Lu) បានសម្រេចចិត្តធ្វើរឿងគួរឲ្យហួសចិត្តបំផុត១ គឺ បំបៅដោះឲ្យពួកបុរសអ្នកមានមួយចំនួនដែលបានផ្តល់លុយដល់នាងចំនួន ១០០,០០០ យ៉ន់ (ប្រមាណ ១ម៉ឺន៦ពាន់ដុល្លារអាមេរិក) ។
យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា បុរសអ្នកជំនួញម្នាក់បានហៅ ម៉ាក់ គ្រប់ពេលដែលគាត់ “បឺតជិបៗ” ។ ហេតុការណ៍នេះត្រូវបានមនុស្សម្នាក់ទៀត ដែលវត្តមាននៅកន្លែងអាហារពេលយប់នោះ ថតទុក និងបង្ហោះរូបភាពទាំងនោះ នៅលើអនឡាញ ។
“តើរឿងនេះមិនបានរាប់បញ្ចូលជាការធ្វើពេស្សាកម្ម នៅទីសាធារណៈឬ? តើនាយកដ្ឋានប៉ូលិសកំពុងធ្វើអ្វី?”អ្នក បញ្ចេញមតិម្នាក់មកពី Zhenzhou សរសេរនៅលើ Weibo ។

Cui Xinjiang មេធាវីមកពីខេត្ត Henan បាននិយាយថាៈ “ករណីនេះ គឺជាការបំពានច្បាប់ ដែលទាក់ទងទៅនឹងសកម្មភាព នៃការធ្វើពេស្យាកម្ម, ប៉ុន្តែ វាមិនមែនជាបទល្មើសព្រហ្មទណ្ឌទេ ។ ទោះជាយ៉ាងណា ទាំងពួកបុរសអ្នកជំនួញ និងតារាម៉ូឌែលស្រីរូបនោះ គួរតែត្រូវដាក់គុករយៈពេល ១០ ទៅ ១៥ ថ្ងៃ និងផាកពិន័យ នេះបើយោងតាមបទបញ្ញតិស្តីពីពិន័យរដ្ឋបាលសម្រាប់សន្តិសុខសាធារណៈ” ៕

Post a Comment