លោក កុយ គួងៈ លិខិតផ្ញើជូនលោក ស៊ុត ឌីណា ជាលិខិតធម្មតា មួយប៉ុណ្ណោះ
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃពុធ ទី២៣ មេសានេះថា លិខិតដែលក្រសួងការបរទេសកម្ពុជា ផ្ញើជូនលោក ស៊ុត ឌីណា ឯកអគ្គរាជទូត កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤កន្លងមកនោះ ជាលិខិតណែនាំធម្មតាមួយប៉ុណ្ណោះ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃពុធនេះ លោក កុយ កួង បន្តថា "វាគ្រាន់តែ ជាលិខិតធម្មតាមួយប៉ុណ្ណោះ ព្រោះបើមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងនោះ ថ្នាក់ ដឹកនាំតែងតែណែនាំ ឲ្យមន្ត្រីក្រោមឱវាទ អនុវត្តការងារឡើងវិញ ឲ្យបានត្រឹមត្រូវ ហើយខ្ញុំក៏មិនបាន ដឹងលម្អិតថាគាត់ (ស៊ុត ឌីណា) ធ្វើអ្វីខុសដែរ"។
នៅក្នុងលិខិតរបស់ លោកឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួល បាននៅថ្ងៃទី២៣មេសាននេះ លោកបានណែនាំឲ្យលោក ស៊ុត ឌីណា ហាមដាច់ខាតមិនឲ្យបង ប្អូននរណាផ្សេងដែលមិន មែនជាមន្ត្រីការទូតជ្រៀតជ្រែកក្នុងការងាររបស់ស្ថានទូតឡើយ។
លិខិតបន្តថា" រាល់ការអវត្តមានរបស់ឯកឧត្តមពីស្ថានទូត ចាំបាច់ត្រូវសុំការអនុញ្ញាតពីក្រសួងជា មុនសិននិងត្រូវប្រគល់ត្រាឲ្យទៅភារៈធារីស្ដីទីគ្រប់គ្រង ហើយហាមដាច់ខាតមិនឲ្យបងប្អូនឬនរណាផ្សេង ដែលមិនមែនជាមន្ត្រីការទូតគ្រប់គ្រងត្រារបស់ស្ថានទូតឡើយ"៕

Post a Comment