តារាសិចស៊ីប្រចាំប្រទេសចិន បង្ហាញខ្លួននៅលើវេទិកា ដោយមិនពាក់អាវក្នុង
ប្រទេសចិន ៖ ព្រឹត្តិការណ៍មួយបានធ្វើឲ្យទស្សនិកជនមានភាពភ្ញាក់ផ្អើលឡើងសារជាថ្មីដោយតារាម៉ូឌែលស្រីសិចស៊ីរបស់ប្រទេសចិនគឺ នាង Can Lo Lo បានឈរបង្ហាញនូវរូបរាងដ៏សិចស៊ី ដែលសឹងតែមិនមានកន្លែងបិទជិតទៅហើយ។

តាមសារព័ត៌មានកម្សាន្តរបស់ប្រទេសចិនបានឲ្យដឹងថា តារាបង្ហាញម៉ូតនេះបានបង្ហាញវត្ដមាននៅក្នុងការតាំងពិពណ៌រថយន្ដ។ អ្វីដែលធ្វើឲ្យសាធារណៈជន និងអ្នកថតរូបនាំគ្នាពពាក់ពពូននោះ គឺតារានេះបានស្លៀករ៉ូបដែលស្ដើង មើលធ្លុះដល់សាច់ដែលល្វែងខាងលើនាងមិនបានពាក់អាវក្នុងនោះទេ។ ដោយសារតែឃើញបែបនេះ Can Lo Lo ហាក់ដូចជាសប្បាយចិត្ដជាខ្លាំង ថែមទាំងញញឹមយ៉ាងស្រស់ស្រាយ រួមជាមួយនឹងការឆ្លើយសំនួរយ៉ាងទន់ភ្លន់ទៀតផង។

ទោះជាយ៉ាងណា រូបភាពបែបនេះបានធ្វើឲ្យសាធារណៈជនមួយចំនួន យល់ថាតារានេះហាក់ដូចជា ឈរស្រាតនៅលើវេទិកា ដោយមិនមានភាពខ្មាសអៀន បន្ដិចទាល់តែសោះដែលទាំងនេះអាចជះឥទ្ធិពលដល់រូបភាពនារីៗគ្រប់រូប៕
Post a Comment