ទុស្សេខ្សែភ្លើងឆេះផ្ទះអស់២ខ្នងពីរ នាក់បងប្អូននៅស្រីសន្ធរអស់ រាប់ម៉ឺនដុល្លារ
ខេត្តកំពង់ចាម៖ ផ្ទះឈើចំនួន២ខ្នងក្នុង នោះប្រក់ក្បឿង និងប្រក់សង្កសី នៅភូមិសិរីក្រោម ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ត្រូវបានអគ្គិភ័យលេបត្របាក់ ដោយមានផ្សែងហុយទ្រលោម ទៅលើអាកាសឡើងខ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។
ហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង ៣រសៀលថ្ងៃទី ២២ មេសា គ្រាន់តែគិតជាប្រាក់ទំហំនៃការខូចខាតជាង ១ ម៉ឺនដុល្លារតែមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ ។
លោកវរសេនីយ៏ត្រី ខេង ស្រេង អធិការនគរបាលស្រុកស្រីសន្ធរ បានប្រាប់ឲ្យដឹងថា ចំពោះផ្ទះប្រជាពលរដ្ឋ ដែលត្រូវបានភ្លើង លេបត្របាក់អស់ចំនួន២ផ្ទះ នោះមានៈ ១-ផ្ទះឈ្មោះ ឡេង ប៊ុនលាង ភេទប្រុស អាយុ ៥៥ ឆ្នាំ ២-ផ្ទះបងស្រីបង្កើតឈ្មោះ ឡេង គីមហុង អាយុ ៦៨ ឆ្នាំ ហើយចំពោះផ្ទះអ្នកជិត ខាងនៅក្បែរនោះមិន បានឆ្លងឆេះនោះទេ ដោយសារតែអ្នកស្រុកនាំគ្នាបូម ទឹកបាញ់ទប់ស្កាត់ ។ករណីអគ្គិភ័យឆេះផ្ទះ ប្រជាពលរដ្ឋនេះគឺបណ្តាលមក ពីទុស្សេខ្សែភ្លើង ។
Post a Comment