លិចនាវានៅកូរ៉េខាងត្បូង អ្នកស្លាប់កើនឡើង ១៣៩នាក់
សេអ៊ូល៖ អ្នកស្លាប់ក្នុងឧប្បត្តិហេតុ លិចនាវានៅដែនសមុទ្រ កូរ៉េខាងត្បូង បានកើនឡើង ១៣៩នាក់ និងបន្ដបាត់ខ្លួន ១៦០នាក់ នេះបើយោងតាម អាជ្ញាធរដែនសមុទ្រ របស់កូរ៉េខាងត្បូង ថ្លែងប្រាប់សារព័ត៌មាន CNN នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤។
សូមជំរាបថា ក្នុងហេតុការណ៍លិចនាវា Sewol របស់ប្រទេសកូរ៉េខាងត្បូង ខាងលើនេះ សហសេវិក ជានារីវ័យក្មេងម្នាក់ ឈ្មោះ Park Jee Young អាយុ២២ឆ្នាំ ត្រូវបាន គេចាត់ទុកជា នារីក្លាហាន (Heroine) បន្ទាប់ពីសហសេវិករូបនេះ បានប្តូរជីវិតខ្លួនឯង ដោយបានដើរចែកអាវពោង និងជួយបញ្ជូនមនុស្ស ឲ្យភៀសខ្លួនខណៈ នាវាកំពុងលិច តែជាអកុសល នាងក៏បានស្លាប់នៅក្នុង ហេតុការណ៍នោះដែរ៕

Post a Comment