បើកម៉ូតូដួល កណ្ដាលផ្លូវ ត្រូវរថយន្ដមក ពីមុខ កិនស្លាប់ទាំងពីរនាក់
ត្បូងឃ្មុំ ៖ បុរសពីរនាក់ ដែលគេមិន ទាន់ស្គាល់អត្ដសញ្ញាណ បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ខណៈដែលពួកគេទាំងពីរ នាក់ កំពុងបើកម៉ូតូឌុបគ្នា ស្រាប់តែដួលកណ្ដាលផ្លូវហើយត្រូវរថយន្ដមួយគ្រឿង
ធ្វើដំណើរ មកពីខាងមុខបុកនិងកិនទាំងកំរោលព្រោះតែចាប់ហ្វ្រាំងមិនទាន់ប៉ុន្ដែអ្នកបើករថយន្ដបានរត់គេច
ខ្លួនបាត់ក្រោយកើតហេតុ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរដែលបានផ្ដាច់ជីវិតបុរសទាំង
ពីរនាក់ខាងលើ បាន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី២១ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិ៣ ស្រុកអូររាំងឪ ខេត្ដត្បួង ឃ្មុំ ។
ប្រភពព័ត៌មានបានបន្ដទៀតថា មុនពេល កើតហេតុ គេបានឃើញជនរងគ្រោះទាំង ពីរនាក់ ជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-6156 ឌុបគ្នា ដោយធ្វើដំណើរយ៉ាងលឿន លុះមក ដល់ចំណុចកើតហេតុ មកដឹងមកពីមូល ហេតុអ្វី ស្រាប់តែដួលកណ្ដាលថ្នល់ គាប់ជួន មានរថយន្ដយីឌុបមួយគ្រឿង ពាក់ស្លាក លេខ ស្វាយរៀង 3A-0487 ដែលធ្វើដំណើរ បញ្ច្រាសទិសម៉ូតូ បុកនិងកិនពួកគេទាំងពីរ នាក់ បណ្ដាលឱ្យស្លាប់ ភ្លាមៗនៅកន្លែងកើត ហេតុរីឯម៉ូតូរងការខូចខាត ស្ទើរទាំងស្រុង ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹង ទៀតថា ក្រោយពីមានគ្រោះថ្នាក់ចរាចរខាង លើនេះ កម្លាំង សមត្ថកិច្ចបានចុះទៅជួយអន្ដរា គមន៍ ហើយទាក់ទងសាច់ញាតិជនរងគ្រោះ ដើម្បីមកទទួលយកសព ទៅធ្វើបុណ្យតាម ប្រពៃណី រីឯម៉ូតូនិងរថយន្ដ ត្រូវបានយកទៅ រក្សាទុក ដើម្បីរង់ចាំការដោះស្រាយបន្ដ ទៀត ៕


Post a Comment